Friday, October 25, 2013

ក្មេងស្រី១៦ឆ្នាំ ត្រូវបុរសជាអតីតសង្សារជះសាំង និងដុតភ្លើង ដោយសារសុំបែក គួរឲ្យរន្ធត់

By on 11:20 AM
ក្មេងស្រីអាយុ ១៦ឆ្នាំ ដែលជាអ្នករស់នៅក្នុងខេត្ដ ជីលីន ប្រទេសចិន បានទទួលរងនូវ គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ បន្ទាប់ពីអតីតមិត្ដប្រុស បានជះសាំងដាក់ និងបោះភ្លើង តាមសារព័ត៌មានរបស់ឆាយណាញ៉ូ។
តាមសម្ដីរបស់ប៉ូលីស បានឲ្យដឹងថា ជនសង្ស័យដែលបង្កឲ្យមាន ហេតុការណ៍នេះ មានឈ្មោះថា Xu Peng អាយុ ២៦ឆ្នាំ មានសេចក្ដីមិនពេញចិត្ដ និងមិនសប្បាយរីករាយ ក្រោយស្រីដែលខ្លួនស្រឡាញ់ មានឈ្មោះថា Liu បានសុំបែក និងបដិសេធមិននិយាយជាមួយនឹង ខ្លួនទោះបីជាក្នុងនាមមិត្ដភិក្ដនោះ។ នៅក្នុងនោះ បុរស នេះបានបើកឡានទៅផ្ទះរបស់ជនរងគ្រោះ និងស្រែកឲ្យនាងចេញមកក្រៅ បន្ទាប់ពីចាកចេញ ពី ស្ថានីយ៍ចាក់សាំង ដែលបានទិញសាំងចំនួន ៥៥០មីលីលីត្រច្រកចូលក្នុង ដបស្រា។ ខណៈពេលនោះ ក្មេងស្រីរងគ្រោះ យល់ថាបុរសជាអតីតសង្សារប្រហែលជាចាកចេញទៅបាត់ ដូចនេះក៏ចុះមកក្រោម ក៏ស្រាប់តែលេចមុខ បុរសនេះនិងបានជះសាំង ថែមទាំងដុតភ្លើងតែម្ដង។
យ៉ាងណាមិញ ៣០ភាគរយនៃខ្លួនប្រាណរបស់ក្មេងស្រីនេះ បានទទួលរងនូវការឆាបឆេះ និងរងរបួសជាទំងន់។
សម្រាប់ពេលនេះជនល្មើស កំពុងតែធ្វើការឃុំខ្លួន ដោយជាប់ចោទពីបទបង្ករបួសស្នាម ដោយចេតនា ទៅលើក្មេងស្រីនេះ៕
ប្រភព៖ Khmerload