ខេត្តកំពង់ស្ពឺ ៖ ឆាកប្រយុទ្ធនៃសមរភូមិអ្នកលេង ដែលមានការចូលរួមពីក្រុមក្មេងស្ទាវ បានបង្កជម្លោះក្នុងវង់ផឹកស៊ីមួយបណ្តាលឲ្យយុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅម៉ោង ៩ និង ៤៥ នាទីយប់ថ្ងៃទី២៦ តុលា ២០១៣ នៅក្នុងវត្តចំណារ ស្ថិតក្នុងសង្កាត់កណ្តោរដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពី ។
ជនរងគ្រោះទាំងពីរនាក់ ម្នាក់ឈ្មោះ ម៉ែន វៃ អាយុ១៩ឆ្នាំ រស់នៅភូមិរំលោង សង្កាត់កណ្តោរដុំ ត្រូវក្រុមជនបង្កចាក់មួយកាំបិតចំទ្រូងខាងឆ្វេងប្រកាច់ស្លាប់មុនពេល បញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតឈ្មោះ ហ៊ុល ស៊ីវគ្គ អាយុ១៩ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កណ្តោរដុំ ក្រុងច្បារមន ត្រូវរបួស២កាំបិត ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុក្រុមក្មេងស្ទាវមួយក្រុមបានអង្គុយផឹកស្រា លុះដល់ពេលកើតហេតុប្រពន្ធជនរងគ្រោះបានដើរកាន់ក្រុមក្មេងស្ទាវទាំងនោះបានអូសដៃហើយជនរងគ្រោះទាំងពីរនាក់បានដើរទៅសួរនាំក៏ត្រូវជនដៃដល់កាប់ចាក់សម្លាប់តែម្តង ។
ចំណែកក្រុមជនដៃដល់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕

ប្រភព៖ កំណើតថ្មី
