Sunday, October 13, 2013

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជា​កំណើត​នៃ​ការរីកចំរើន​នៅ​កម្ពុជា​​

By on 10:09 PM
នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​បារាំង លោក ហ្ស​ង់ម៉ាក អៃរ៉ូ​ល

បារាំង៖ នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​បារាំង លោក ហ្ស​ង់ ម៉ាក អៃរ៉ូ​ល បាន​ភ្ជាប់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ ​ថា ជា​មូលដ្ឋានគ្រឹៈ​នៃ​ការកសា​ង​លទ្ធិ​ប្រជាធិតេយ្យ និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ខណៈ​លោក​សារ​ទរ​ការជ្រើសតាំង​ លោក​ ហ៊ុន ​សែន ជា​ប្រមុខ​ដឹ​ក​នាំរដ្ឋាភិបាលកម្ពុជា មួយ​អាណត្តិ​ទៀត​។​

លិខិត លោក ហ្ស​ង់ ម៉ាក អៃរ៉ូ​ល Jean Mare AYRAULT ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៤​ ខែតុលា ដែល​ទើប​នឹង​ចុះ​ផ្សាយ​លើ​គេហទំព័រ​ក្រសួង​ការ​បរ​ទេស​​កម្ពុ​ជា នា​ថ្ងៃ​សៅរ៍​ទី​១២​ម្សិលមិញ ឲ្យដឹងថា បា​រាំង​សាទរ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជាប់ឆ្នោត​ថ្មី​ទៀត ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោយ​ការ​បោះ​ឆ្នោត​។ ​បារាំង​បាន​អះអាងថា ​ជា​និច្ច​​​ជា​កាល​បារាំង​តែង​នៅ​ជាមួយ​កម្ពុជា​ជានិច្ច​។
​លោក ហ្ស​ង់ ម៉ាក អៃរ៉ូ​ល បាន​វាយតម្លៃ​ថា ការបោះឆ្នោត​សភា​នៅ​កម្ពុជា កាលពី​ខែ​កក្កដា បាន​បង្ហាញ​ឲ្យឃើញ​ពី​ការចូលរួម​យ៉ាង​ច្រើន​ពី​សំណាក់​អ្នកបោះឆ្នោត និង​ជា​ការសំខាន់​ណាស់ ដែល​អ្នកនយោបាយ​កម្ពុ​ជា​ទាំងអស់​ធ្វើការ​ជាមួយគ្នា​ចាប់ពី​ពេលនេះ​តទៅ ដើម្បី​ធានា​នូវ​ការប្រព្រឹត្តទៅ​ដោយ​រលូន​នៃ​ស្ថាប័ន ដែល​ជា​កត្តា​មិន​អាច​ខ្វះ​បាន​សំរាប់​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការអភិវឌ្ឍន៍​ប្រទេស​។​
​នាយករដ្ឋមន្ត្រី​បារាំង បន្តថា ចាប់​តាំងពី​កិច្ចព្រមព្រៀង​សន្តិភាព ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មាន​សមិទ្ធិផល​ដ៏​គួរឲ្យ​កត់សម្គាល់​ជាច្រើ​ន​ត្រូវ​បាន​សម្រេច​។
​ទោះជា​យ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ធ្លាប់​អះអាងថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស សម្រាប់​កម្ពុជា​បច្ចុប្បន្ននេះ លែង​មាន​សុ​ពល​ភាព​ទៀតហើយ ចាប់​ពី​កម្ពុជា​បាន​បង្កើត​រដ្ឋធម្មនុញ្ញ រួចមក​។​
​ប្រទេស​បារាំង​ជា​ភាគី​ហត្ថលេខីនៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារី​សមួយ​រូប​ដែរ ​បាន​សរសេរ​ក្នុង​លិខិត​នោះ​ទៀតថា សមិទ្ធផល​ជាច្រើន និង​ចំណង​មិត្តភាព​របស់​បារាំង និង​កម្ពុជា កើតឡើង​ចាប់តាំងពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ១៩៩១៕
ប្រភព៖ VOD