Thursday, October 31, 2013

ទីតាំង​កើតមុន​ប្រាប់​អ្នក​អ្វីខ្លះ​?

By on 2:43 PM

ពេលខ្លះ យើង​គិតថា បញ្ហា​នៅ​ពីក្រោយ​ជំងឺ​មុន​របស់​យើង​គឺ​ដោយសារតែ​អតុល្យភាព​អ័រម៉ូន ប៉ុន្តែ​វា​មិនមែន​ជា​ការ​ពិត​ទាំងស្រុង​នោះទេ​។ មុខ​របស់​យើង​អាច​ពិពណ៌នា​អំពី​ផ្លូវចិត្ត និង​សុខភាព​របស់​យើង​បាន​ដែរ​។​ ​គ្រូពេទ្យ​មួយចំនួន​អាច​ធ្វើ​រោគវិនិច្ឆ័យ​បញ្ហា​មួយ​បាន​តាមរយៈ​ការមើល​មុខ​របស់​អ្នក​ដោយសារតែ​ព័ត៌មាន​របស់​ជំងឺ​បាន​គូស​បង្ហាញ​នៅ​លើ​មុខ​ស្រាប់​។​ ​ព័ត៌មាន​ទាំងនោះ​អាច​ជា​គន្លឹះ​ដ៏​សំខាន់​នៃ​រាល់​បញ្ហា​អាថ៌កំបាំង​ទាំងឡាយ​ដែល​នៅ​ពីក្រោយ​ស្បែក និង​រាងកាយ​របស់​អ្នក​។​ ​វិធីសាស្ត្រ​ដ៏​ពេញនិយម​នោះ​គឺ​ផ្តោត​សំខាន់​ទៅលើ​តំបន់​ខុសៗ​គ្នា​នៃ​មុខ​របស់​អ្នក​តែម្តង​។​

ថ្ងាស
​ចូរ​ចាប់ផ្តើម​ផឹកទឹក​អោយបាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​នៅ​ពេល​អ្នក​សម្គាល់​ឃើញថា​កើតមុន​នៅលើ​ថ្ងាស ព្រោះ​មូលហេតុ​របស់​វា​អាច​ទាក់ទង​នឹង​ការរំលាយ​អាហារ​មិនបាន​ល្អ​ដោ​សយារ​តែ​ជាតិពុល និង​កង្វះ​អុកស៊ីសែន​។ ការផឹក​ទឹក​នឹង​ជួយ​អោយ​អ្នក​អាច​ច្រោះ​ជាតិពុល​ទាំងនោះ​បាន​។ អ្នក​ត្រូវ​តែ​ផឹកទឹក​អោយបាន​យ៉ាងហោចណាស់ ៨​កែវ​ធំៗ​ជា​រៀងរាល់ថ្ងៃ និង​ចៀ​សវាការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស និង​កាហ្វេ​អ៊ី​ន​។ ចូរ​យកចិត្តទុកដាក់​ចំពោះ​របប​អាហារ និង​ព្យាយាម​ញ៉ាំ​តែ ជាពិសេស​តែ​បៃតង​។​

តំបន់​អក្សរ T
​នេះ​ជា​តំបន់​ដែល​នៅ​ចន្លោះ​ចិញ្ចើម​ភ្ជាប់​គ្នា​ជាមួយនឹង​ច្រមុះ​។ ដោយសារ​ច្រមុះ​របស់​អ្នក​មាន​ទំនាក់ទំនង​នឹង​ថ្លើម មុន​ដែល​កើត​នៅ​កន្លែង​នេះ​អាច​ជា​សញ្ញា​បញ្ជាក់ថា​ថ្លើម​របស់​អ្នក​បំពេញ​មុខងារ​មិនបាន​ល្អ​ឡើយ​។​

ជុំវិញ​ភ្នែក
​កន្លែង​នៅ​ជុំវិញ​ភ្នែក​បញ្ជាក់​អំពី​សុខភាព​របស់​តម្រងនោម​។ រឿងរ៉ាវ​ទាំងអស់​ដែល​កើតឡើង​នៅ​ជុំវិញ​ភ្នែក​រួមភេទ​មាន​ស្នាម​រង្វង់​ខ្មៅៗ​ទៀត​ផង​នោះ​សុទ្ធ​តែ​បង្ហាញ​អោយដឹងថា​តម្រងនោម​របស់​អ្នក​បំពេញ​មុខងារ​មិនបាន​ល្អ​ទេ ហើយក៏​ជា​សញ្ញា​នៃ​អាកា​រៈខ្សោះជាតិ​ទឹកដែរ​។ ចូរ​ទទួលទាន​ទឹក​អោយបាន​ច្រើន​ដើម្បី​ចៀសផុត​ពី​ជំងឺ​នេះ​បាន​។​

ថ្ពាល់​
​ថ្ពាល់​ត្រូវបាន​បែងចែក​ជា​ពីរ​ផ្នែក គឺ​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​។ ថ្ពាល់​ផ្នែក​ខាងលើ​មាន​ទំនាក់ទំនង​ជាមួយ​សួត ដូច្នេះ​មុខ​ដែល​កើត​នៅ​កន្លែង​នេះ អាច​ទាក់ទង​នឹង​ការដកដង្ហើម ឬ​ស្រូប​ផ្សែង​ពុល​ពី​បរិស្ថាន​ច្រើនពេក​។ បើសិន​ជា​អ្នក​ស្ថិតនៅក្នុង​តំបន់​ដែល​មាន​ផ្សែង​ពុល ថ្ពាល់​នៅ​កន្លែង​នេះ​ទំនងជា​មាន​លក្ខណៈ​គគ្រិច និង​កខ្វក់​ច្រើន​។ ការប្រើ​ទូរស័ព្ទដៃ​អាច​ផ្តល់​គ្រោះថ្នាក់​បាន ព្រោះ​វា​បញ្ចេញ​ភាពកខ្វក់​មក​លើ​មុខ និង​បណ្តាលអោយ​ស្ទះ​រន្ធ​ញើស​ទៀត​។ ចូរ​ផ្លាស់ប្តូរ​ស្រោមខ្នើយ​ជា​រៀង​រាល់​សប្តាហ៍ និង​ព្យាយាម​ចៀសវាង​ការ​ដេក​នៅ​លើ​មុខ​ដែល​មាន​បញ្ហា​ហើយ​។ ចូរ​ញ៉ាំ​ផ្លែ​ល្ពៅ​អោយបាន​ច្រើន​។​

​ចំពោះ​ថ្ពាល់​ខាងក្រោម​ជា​សញ្ញា​បញ្ជាក់​អំពី​អនាម័យ​មាត់​ធ្មេញ​មិនល្អ​។ បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​ជាច្រើន​ក្នុង​មាត់​ហើយ ជាពិសេស​លើ​អញ្ជាញ​អ្នក​ពិតជា​មើលឃើញប​ញ្ហា​ផ្សេងៗ​ទៀត​លើ​មុខ​របស់​អ្នក​យ៉ាង​ច្បាស់​ជា​មិន​ខាន​។ ចូរ​ថែរក្សា​ធ្មេញ​អោយមាន​សុខភាព​ល្អ​តាម​រយៈ​ការ​ដុសធ្មេញ​ជា​ទៀងទាត់​។ ចូរ​ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស និង​ផលិតផល​មាន​ជាតិ​ស្ករ​។​

ច្រមុះ​
​ច្រមុះ​របស់​អ្នកមាន​ទំនាក់ទំនង​ជាមួយ​នឹង​បេះដូង​។ ការ​ហើម​ច្រមុះ ឬ​ច្រមុះ​រាង​មូល​គឺជា​សញ្ញា​បញ្ជាក់​អំពី​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ បើសិន​ជា​អ្នក​មាន​ច្រមុះ​ប្រភេទ​នេះ​ចូរ​ចៀសវាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ និង​ចាប់ផ្តើម​ញ៉ាំ​ផ្លែឈើ និង​បន្លែ​អោយបាន​ច្រើន​។​

​ត្រចៀក​
​ត្រចៀក​មាន​ទំនាក់ទំនង​នឹង​តម្រងនោម អ្នក​ប្រហែលជា​មាន​បញ្ហា​ត្រចៀក​បើសិនជា​រាងកាយ​កង្វះ​ជាតិ​ទឹក​។ ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន និង​កាហ្វេ​អ៊ី​ន​ច្រើន​។​

​ចង្ការ​
​ចង្ការ​របស់​អ្នកមាន​ទំនាក់ទំនង​នឹង​ពោះវៀន​តូច​។ របប​អាហារ​គឺជា​អ្នក​នាំអោយមាន​បញ្ហា​កើតឡើង​។ ដូច្នេះ​ចូរ​ចៀសវាង​ផលិតផល ឬ​អាហារ​ធ្វើ​ពី​ទឹកដោះគោ និង​អាហារ​មាន​ជាតិ​ប្រេង​។ មុន​លើ​ចង្ការ​ជា​សញ្ញា​បញ្ជាក់ថា អ្នក​មិន​កំពុងតែ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ឡើយ​។​ដូច្នេះ​ចូរ​បន្ថែម​អាហារ​ដែល​មាន​ជាតិ​ផ្លែឈើ និង​បន្លែ​អោយបាន​ច្រើន និង​កាត់បន្ថយ​អាហារ​ណា​ដែល​មិន​ផ្តល់​នូវ​សុខភាព​ចេញ​វិញ​ ៕

ប្រភព៖ សុខភាព