Saturday, October 19, 2013

ឃាតកសម្លាប់​មនុស្ស​នៅ​ស្រុក​កំរៀង​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្ដ​បន្ទាប់​

By on 11:35 PM
បាត់ដំបង​ ៖ ​គួរ​បញ្ជាក់​ថា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែ​តុលា ឆ្នាំ​២០១៣ ​សព​យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅក្នុង​បរិវេណ​វិទ្យាល័យ​ស្រុក​កំរៀង​ស្ថិត​ក្នុង​ភូមិ​អូរ​ដារ ឃុំ​អូរ​ដារ ស្រុក​កំរៀង ខេត្តបាត់ដំបង ដោយ​សព​ជនរងគ្រោះ​ពុំ​មាន​នរណា​ម្នាក់​ស្គាល់​ពី​អត្តសញ្ញាណ​ឡើយ​។​
ដោយមាន​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ពី​កម្លាំង​សមត្ថកិច្ច​រួចមក​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៣ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្ដ​បន្ទាប់​ដោយ ទី​១.​ឈ្មោះ ​ញឹម ​សំអាត​ ហៅ​សេម ​ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ជា​ជន​ដៃ​ដល់​រស់នៅ​ភូមិ​តា​ហែ​ន ​ឃុំ​ក្ដុល​តា​ហែ​ន ​ស្រុក​ប​វេ​ល ទី​២.​ឈ្មោះ ​ម៉ន ​សុខឿន ​ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ទី​៣.​ឈ្មោះ ​ទូច​ ទី​ ភេទ​ស្រី ​អាយុ​៣៣​ឆ្នាំ ជា​ប្ដី​ប្រពន្ធ​រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង និង​ទី​៤.​ឈ្មោះ​ ហ៊ីម រ៉ូ​ស្សាលី ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ​រស់នៅ​ភូមិ​ស្វាយ ឃុំ​បឹងរាំង ​ស្រុក​កំរៀង​។​
តាម​ការ​រៀប​រាប់​ពី​ជន​ដៃ​ដល់​ឈ្មោះ ​សេម ​បាន​និយាយ​ថា ​គេ​បាន​ស្គាល់​គ្នា​ជា​មួយ​ជន​រងគ្រោះ​ឈ្មោះ​ ទេព​ ទិ​ត្យ​សំអុល ​ហៅ​ម៉ាក​ អាយុ​១៩​ឆ្នាំ ​រស់នៅ​ភូមិ​សាំង​រ៉ាំ​ង ឃុំ​សាំង​រ៉ាំ​ង ស្រុក​ប​វេ​ល​។ ក្រោយ​ពេល​បាន​ជួប​គ្នា​រួច​មក​ជន​សង្ស័យ​បាន​ពឹង​ឲ្យ​ជន​រងគ្រោះ​ជូន​ខ្លួន​ទៅ​លេង​កូន​នៅ​ភូមិ​តា​ហែ​ន​ដោយ​ធានា​ចាក់​សាំង​ឲ្យ ឯ​ជនរងគ្រោះ​បាន​ប្រើប្រាស់​ម៉ូតូ​ម៉ាក​សង់​ធុន​សេ​១២៥ ​ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០០៨ ​ពាក់​ស្លាក​លេខ​ បាត់ដំបង​ ១D-៧៩២១​។​
ជនសង្ស័យ​បាន​បន្ដ​ថា​ ពេល​ទៅ​ដល់​តា​ហែ​ន​គេ​ក៏​បបួលគ្នា​ទៅ​ជក់​ម៉ា​នៅ​ស្រុក​កំរៀង ​នៅ​ពេល​នោះ​គឺ​ម៉ោង​ប្រហែល​ជាង​១០​យប់​ជនសង្ស័យ​ចាប់ផ្ដើម​មានគំនិត​មិនល្អ​ក៏​បបួល​ជនរងគ្រោះ​ចូល​ទៅ​ក្នុង​វិទ្យាល័យ​កំរៀង​ដោយ​អះអាង​ថា​ ចូល​ទៅ​យក​របស់​របរ​សាលា ​នៅ​ពេល​នោះ​ហើយ​ដែល​ជន​សង្ស័យ​បាន​ប្រើប្រាស់​ពូថៅ​កាប់​កញ្ចឹងក​ពីក្រោយ​បណ្ដាល​ឲ្យ​ផុង​លលាដ៍​រួច​ទាញ​ផ្ងា​កាប់​១​ពូថៅ​ទៀត​ទៅលើ​ចិញ្ចើម​ឆ្វេង​ទើប​គេ​ជិះ​ម៉ូតូ​ចេញទៅ​ជួប​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​ដើម្បីអោយ​យក​ម៉ូតូ​នេះ​ទៅ​បញ្ចាំ​ក្នុង​តម្លៃ​៣០​ម៉ឺន​រៀល ដែល​អ្នកទទួល​បញ្ចាំ​ឈ្មោះ ​ហ៊ីម រ៉ូ​ស្សាលី ហើយ​ក៏បាន​យកលុយ​នោះ​ទៅ​ជក់​ម៉ា​បន្ដ​ទៀត​រួច​ក៏​ទៅ​សម្ងំ​តាម​ផ្ទះ​រៀងៗ​ខ្លួន​យ៉ាង​ស្ងៀមស្ងាត់​។​
លោក​អធិការ ​ឈឹម​ គឹមហុង​ បាន​បញ្ជាក់​ថា​ នេះ​គឺ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​តាម​ស្រាវជ្រាវ​រក​មុខ​សញ្ញា​រហូត​ក្រសោប​បាន​ទាំង​សំបុក​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​និង​វិនិច្ឆ័យ​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​៕​
a5